ព្រះញាតិពិតប្រាកដ៖ តពន្លឺ តឈាន បើកលាភជ័យ
លោកតាបានប្រកាសហើយ ប្រជាពលរដ្ឋខ្មែរ១៧លាននាក់ សុំឱ្យជួបព្រះញាតិតែចំនួន ២៥០០នាក់ទេ។ ហើយចំនួនព្រះញាតិ ២៥០០នាក់នេះ មិនទាន់ដឹងថាយ៉ាងម៉េចយ៉ាងណានៅឡើយទេ ព្រោះត្រូវឆ្លងកាត់ចម្រាញ់ ថាតើប្រាកដប្រជាកម្រិតណា? ថាតើយើងពិត ជាបងប្អូន ជាកូន ជាចៅ ជាព្រះញាតិ ដែលលោកឪអាចជួបភ្ជាប់ឧបនិស្ស័យ ក្នុងចំណងជាព្រះញាតិពិតប្រាកដ លោកឪភ្ជាប់និស្ស័យ៖ តពន្លឺ តឈាន ញាណទិព្វ បើកលាភបើកជ័យ ហាទៅឱ្យកើតផលដល់វាពិតប្រាកដឬអត់។ កើតមកជាមនុស្ស ដូចលោកឪបួសជាតាបសឥសី ខំចម្រើនភាវនា បំពេញនូវការរាប់អានពីព្រះញាតិទាំងអស់។ បើស្វែងរកបានព្រះញាតិ ២៥០០នាក់មែន វាអស្ចារ្យណាស់ទៅហើយ។ រវាងព្រះញាតិ ២៥០០នាក់ យើងស្រឡាញស្មោះស្ន័គ្រ ដោយគ្រាន់តែចង់ ឱ្យមានការរួបរួមគ្នា ឱ្យឃើញច្បាស់ពាល់ត្រូវ អាចពឹងពាក់ស្នាក់អាស្រ័យគ្នា ទាំងផ្លុវកម្លាំងកាយ ផ្លូវកម្លាំងចិត្ត អាចពឹងពាក់ទាំងផ្លូវបំពេញពន្លឺ បំពេញចំណេះចេះដឹង បំពេញផ្លូវបរមី មានលាភឱ្យមានជ័យ។ ហើយលោកឪ គិតថាដល់ពេលមានកម្មវិធីបុណ្យទានម្តងៗ ព្រះញាតិដល់ទៅ ២៥០០នាក់ គឺថារកកន្លែងដាក់គ្មានទេ ព្រោះដីអង្គជិត ២ហិកតានេះ អាចមែនប៉ើស មិនដឹងយកទៅដាក់ឯណាទេ? មិនស្រួលធ្លាក់ចុះទឹ...