វិធានសម្រាប់ក្រុមអេឡិចត្រូនិក


ព្រះរាជាណាចក្រកម្ពុជា

ជាតិ  សាសនា  ព្រះមហាក្សត្រ


អាស្រមអង្គតាណម 

ជម្រុក, ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២


វិធានផ្ទៃក្នុងការចូលរួមក្រុបឆាតបណ្តាញអេឡិចត្រូនិច

 

វិធានផ្ទៃក្នុង ដែលចែងក្នុងខ្លឹមសារខាងក្រោម អនុវត្តសម្រាប់អ្នកទាំងឡាយដែលបានចូលរួមក្នុងក្រុបឆាតអេឡិចត្រួនិចទាំងឡាយរបស់អាស្រមអង្គតាណម៖

1. បុគ្គលណាចាប់បានចំណេះ ឬយល់ដឹងវិជ្ជាត្រង់ចំណុចណាមួយ សូមទទួលយកចំណុចនោះទៅបដិបត្តិបន្ថែមឱ្យកើតចេញជាប្រយោជន៍សម្រាប់ខ្លួនឯង និងប្រទេសជាតិខ្មែរ។

2. ហាមលក់ដូរវត្ថុ ឬរបស់នៅក្នុងក្រុបឆាត ដែលនាំមនុស្សបាត់ទិសដៅ។

3. អ្នកទាំងឡាយណា ដែលបានចូលមកមិនរៀន សូមចាកចេញពីក្រុបឆាត ដើម្បីទុកឱ្យអ្នកមានសទ្ធា ផ្ចង់ចិត្ត និងប្រឹងប្រែងស្វាធ្យាយស្វែងរកចំណេះ វិជ្ជាទៅតាមឧបនិស្ស័យ។

4. អ្នកទាំងឡាយណា ដែលចូលក្នុងក្រុបឆាត ត្រូវដាក់រូបពិត និងឈ្មោះពិត។ បើបុគ្គលណាម្នាក់ ពាល់មិនត្រូវ ហើយហ៊ានប្រើឬទ្ធិនៃមន្តវិជ្ជាដាក់លើសមាជិកក្រុបឆាតណាម្នាក់នោះ ទទួលនូវផលនៃទង្វើរបស់ខ្លួនស្តែងៗ។

5. ហាមមិនឱ្យយករឿងខាងក្នុងក្រុបឆាត ចេញទៅខាងក្រៅ ដែលនឹងនាំឱ្យប៉ះពាល់ដល់សង្គមជាតិខ្មែរ និងរំខានដល់អ្នករៀនសូត្រពិតប្រាកដ។

6. ចេះស្រឡាញ់ញាតិទាំងឡាយក្នុងក្រុបឆាត ហើយប្រកាន់សច្ចៈ ដើម្បីដឹកនាំខ្លួនឯងឱ្យ  កើននូវសីល សមាធិ បញ្ញាក្នុងដំណើរផ្លូវញាណបារមី។

7. អ្នកទាំងឡាយណា ដែលប្រមាថចាស់ព្រឹទ្ធាចារ្យ អង្គបារមី និងតាបសឥសីនៅក្នុងអាស្រមអង្គតាណម ឱ្យបុគ្គលនោះទទួលយកផលនៃក្តីប្រមាថនោះភ្លាមៗ។

បុគ្គលណាមួយ អនុវត្តបាននូវវិធានផ្ទៃក្នុងនេះ សូមឱ្យចម្រុងចម្រើន ប៉ុន្តែអ្នកទាំងឡាយណា អនុវត្តប្រាស់ចាកពីសីលធម៌ ក៏ដូចជាវិធានខាងលើ ទទួលផលនៃទង្វើខ្លួនឯងស្តែងៗភ្លាមៗ។





Comments