ចូលរួមជាវបដិមាព្រះ ទៅតម្កល់នៅវត្តព្រះអង្គធំ ភ្នំគូលេន

 



អនុមោទនាបុណ្យដល់អ្នកចូលរួមជាវបដិមា


សកម្មភាពដង្ហែរបដិមានៅវត្តព្រះអង្គធំ (ភ្នំគូលេន)



ព័ត៌មានពីការចូលរួមកម្មវិធីជាវបដិមា

ចូលរួមសាមគ្គីជាវបដិមាព្រះ ទៅតម្កល់នៅវត្តព្រះអង្គធំ ភ្នំគូលេន

ដំណាក់អាស្រមអង្គតាណម សូមប្រកាសប្រគេនជូនដល់ព្រះញាតិថា អាស្រមអង្គតាណម រួមសាមគ្គីនិងលោកគ្រូឯទៀតក្នុងការជាវបដិមាព្រះមួយអង្គ (ព្រះអង្គផ្ចាញ់មារ) សម្រាប់ដង្ហែរទៅតម្កល់នៅវត្តព្រះអង្គធំ ភ្នំគូលេន។

តម្លៃគេដាក់ជាវរូបបដិមា គឺ ៧៥០ដុល្លារ។ ក្រោយពីការជាវបានរួចហើយ យើងត្រូវធ្វើការកែទម្រង់ព្រះនេត្រ ដើម្បីឱ្យមានលក្ខណៈដូចភ្នែកមនុស្សពិត។

ក្រុមការងារ បានទាក់ទងគណៈកម្មារវត្តព្រះអង្គធំ ភ្នំគូលេនរួចរាល់ សម្រាប់ការងារដង្ហែរទៅតម្កល់នៅទីនោះ។

កម្មវិធីបុណ្យ
១២ មេសា ២០២២៖ ចេញពីដំណើរ
១៣ មេសា ២០២៣៖ កម្មវិធីអភិសេកបដិមាព្រះ

អ្នកផ្តួចផ្តើមកសាង
. តាបសឥសី អាស្រមអង្គតាណម
. លោកគ្រូ អ្នកគ្រូជាព្រះញាតិ
. បរិស័ទអាស្រមអង្គតាណម

ញាតិញោម ដែលមានការគោរពចំពោះតាបសឥសីអាស្រមអង្គតាណម និងសទ្ធាជ្រះថ្លាចាប់មគ្គផល អាចចូលរួមជាបច្ច័យក្តី ឬចូលរួមទៅផ្ទាល់ អាចទាក់ទងក្រុមការងារអាស្រមអង្គតាណមលេខទូរស័ព្ទទាក់ទង: +855 15 555 951 (លេខគណនីធនាគារ៖ 015 555 951 ធនាគារ ​ACLEDA និងABA (លេខគណនីធនាគារ 015 555.951 ធនាគារ ABA)​ ឈ្មោះ​ THOUNGSAMBO។

ការកសាងបដិមាព្រះ គឺដើម្បីបានកុសលទាំងអស់គ្នា ដែលថាបានទៅគោរពបូជា បានទៅធ្វើបុណ្យទាន ដង្ហែរព្រះតម្កល់នៅវត្តព្រះអង្គធំផង សម្រាកលំហែនៅលើភ្នំគូលេនផង និងបានឱកាសជួបព្រះញាតិរបស់យើងផ្សេងៗទៀតដែលជាការស្រឡាញ់គ្នាទៅវិញទៅមក។

ពេលយើងចាស់ទៅ មានតែការរួមមិត្តភក្តិ ពីរឿងធម៌អាថ៌ និងសន្សំបុណ្យបារមី ដែលនេះជាសេចក្តីសុខរបស់មនុស្សពិតប្រាកដ។

វិដេអូសេចក្តីអំពាវនាវរបស់អាស្រមអង្គតាណម ចំពោះបរិស័ទជ្រះថ្លាចូលរួមជាវបដិមាព្រះ ទៅតម្កល់នៅវត្តព្រះអង្គធំ ភ្នំគូលេន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។



ព័ត៌មានបន្ថែមពីដំណាក់អាស្រមអង្គតាណម

•ហ្វេសប៊ុក៖  https://www.facebook.com/profile.php?id=100009091474913

•ហ្វេសប៊ុកផេក៖  https://www.facebook.com/imsad.ze/

•វេបសាយ៖ https://angtanorm.blogspot.com/

•យូធូបឆាណែល: https://www.youtube.com/channel/UCO6mAhIGFyJFeHyCi9P7lqw

•តេលេក្រាមឆាណែល: https://t.me/damnakasromangtanorm

•តេលេក្រាមក្រុប: https://t.me/tsmAngTaNorm

•ទីតាំងអាស្រម: https://goo.gl/maps/7ywXtetA7jftoVXo8

•Tiktok: https://www.tiktok.com/@angtanorm

•លេខទូរស័ព្ទទាក់ទង: +855 15 555 951

(លេខគណនីធនាគារ 015 555 951 ធនាគារ ​ACLEDA និងABA (លេខគណនីធនាគារ 015 555.951 ធនាគារ ABA)​ ឈ្មោះ​ THOUNGSAMBO។


Comments

Popular posts from this blog

គាថាបើកពន្លឺដួងកែវ សំខាន់បំផុតធ្វើឱ្យកើត

កម្មវិធី «លាចេញព្រះវស្សា»

បើកពន្លឺដួងកែវខ្លួនឯង